
ផ្សាយក្នុងផ្នែក បច្ចេកវិជ្ជា, សប្បាយ ដោយ chip.chet កាលពី 29 May 2010
យោងតាមគេហទំព័រTechCrunchបានអោយ ដឹងកាលពីព្រឹកមិញនេះថា ក្រុមហ៊ុនDellគ្រោងនឹងចេញលក់ផលិតផលថ្មីរបស់ខ្លួន គឺទូរស័ព្ទដៃម៉ូដែលDell Smoke Mobileនៅត្រីមាសទីបួនឆ្នាំ២០១០ខាងមុខនេះ។ Smoke Mobileជាស៊េរីទូរស័ព្ទបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុម ហ៊ុនដ៏ធំមួយនេះ។ Smokeជាប្រភេទទូរស័ព្ទដៃWindow Mobileដែលប្រតិបត្តិការដោយប្រព័ន្ធដំណើរការAndroid Froyo។ លើសពីនេះទៅទៀតSmokeក៏បានបំពាក់នូវអេក្រង់Touchscreenទំហំ2.8 អ៊ីញ និងKeyboard QWERTYថែមទៀតផង រួមមានប្រព័ន្ធ3G-EDGE-GPRS(32-48kbps)-WLAN-Bluetooth រន្ធUSB ហើយពិសេសជាងនេះទៅទៀតនោះគឺGPS។ Smokeមានកាមេរ៉ាទំហំ៥មេហ្គាភិចសែល ដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់យករូបភាព-វីដេអូ រួមជាមួយនឹងវត្តមានរបស់ប្រព័ន្ធautofocus វិទ្យុFM និងកម្មវិធីសម្រាប់ស្វែងរកនៅលើពិភពអ៊ិនធឺណិតជាច្រើនទៀត។ Smoke Mobileប្រើប្រាស់ថ្មប្រភេទLi-Ion 1170mAh អាចសន្ទនាបាន៦ម៉ោង បើកចោលរហូតដល់ទៅ៥៧៦ ហើយអាចបន្ថែមអង្គចងចាំប្រភេទMicroSDរហូតដល់ទៅ 32GB ចំណែកឯតំលៃរបស់Smartphoneមួយនេះពុំទាន់បានចង្អុលបង្ហាញនៅឡើយ ទេ៕
No comments:
Post a Comment